បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ L’Equipe បានអោយដឹងថាក្លឹប Al-Ittihad មិនចង់អោយកីឡាករ Karim Benzema ចាកចេញពីទឹកដីអារ៉ាប៊ីសាអូឌីតក្នុងខែនេះទេ។

ទោះបីជាបានមកចូលរួមជាមួយនឹងក្លឹប Al-Ittihad កាលពីរដូវក្តៅមុនពីក្លឹប Real Madrid ក៏ដោយ ក៏កីឡាករ Benzema ត្រូវបានរាយការណ៍ថាបានស្នើសុំចាកចេញពីក្លឹប។ អតីតកីឡាករជម្រើសជាតិបារាំងរូបនេះមានព័ត៌មានចចាមអារ៉ាមក្នុងការផ្ទេរទៅកាន់ក្លឹប Chelsea, Manchester United និងអតីតក្លឹប Lyon៕