បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប AS Roma បានធ្វើការទំនាក់ទំនងទៅកាន់ក្លឹប RB Leipzig ដោយពួកគេចង់ចុះហត្ថលេខាយកកីឡាករ Angeliño។

ការទំនាក់ទំនង់រវាងក្លឹបទាំង២ គឺផ្តោតទៅលើការផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ខែមិថុនា ក្នុងតម្លៃ ៥លានអឺរ៉ូ ជាមួយជម្រើសក្នុងការទិញផ្តាច់។ ដំណើរការជាចរចាកំពុងធ្វើឡើងជាធម្មតា ហើយបន្ទាប់មកកិច្ចព្រមព្រៀងនឹងត្រូវបានរួចរាល់ ហើយកីឡាករ Angeliño ចាកចេញពី Galatasaray៕