បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Tottenham Hotspur បាននឹងកំពុងពិចារណាក្នុងការដាក់សំណើរសុំផ្ទេរខ្សែបម្រើ Conor Gallagher ហើយខាងក្លឹបមាន់ខ្នាយមាសរីករាយក្នុងការចំណាយប្រាក់ដល់ទៅ ៨០លានផោនសម្រាប់ការផ្ទេរមួយនេះ។
.jpg?auto=webp&format=pjpg&width=3840&quality=60)
កីឡាករ Gallagher ដែលមានវ័យ ២៣ឆ្នាំ ដែលជាកីឡាករសំខាន់ម្នាក់របស់លោក Mauricio Pochettino នៅក្នុងរដូវកាលនេះ។ ទោះជាយ៉ាងណាក៏ដោយ Chelsea កំពុងស្វែងរកការបង្កើតមូលនិធិដើម្បីអនុលោមតាមបទប្បញ្ញត្តិប្រាក់ចំណេញ និងនិរន្តរភាព កត្តានេះបានធ្វើអោយកីឡាករ Gallagher ក្លាយជាគោលដៅត្រូវលក់៕