បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Pochettino បាននិយាយអំពីការចាកចេញរបស់ Klopp ពីក្លឹប Liverpool ថា៖

“នៅពេលដែលខ្ញុំត្រូវបានក្លឹប Tottenham បណ្តេញចេញ សារដំបូងដែលខ្ញុំទទួលបានគឺពី Jurgen Klopp។ ខ្ញុំចង់បង្ហាញនៅការគោរពចំពោះគាត់ ពីព្រោះការងារជាមួយក្លឹប Liverpool គឺពិតជាអស្ចារ្យ។ ពួកយើងត្រូវតែគោរពនៅការសម្រេចចិត្តរបស់គាត់។ ពួកយើងនឹងនឹកអ្នក”៕