បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Foot Mercato ក្លឹប Lyon កំពុងពិចារណាទៅលើការផ្ទេរយកខ្សែបម្រើ Pierre-Emile Hojbjerg របស់ក្លឹប Tottenham Hotspur។
កីឡាករ Hojbjerg ត្រូវបានកាត់បន្ថយការប្រកួត ក្រោមការដឹកនាំរបស់លោក Ange Postecoglou ដោយគាត់ទើបលេងបានតែ ៥ប្រកួតសម្រាប់ក្លឹប Tottenham នៅរដូវកាល។ ជាមួយនឹងកុងត្រាដែលនៅសល់តែ ១៨ខែទៀតនោះ កីឡាករវ័យ ២៨ឆ្នាំរូបនេះត្រូវបានគេរាយការណ៍ថាចង់លេងឱ្យជាប់លាប់មុនការប្រកួត Euro 2024 ដែលគាត់មានបំណងតំណាងឱ្យប្រទេសដាណឺម៉ាក៕