បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ iNews បានអោយដឹងថាក្លឹប Manchester United បានរាយការណ៍អំពីផែនការណ៍ក្នុងការប្រមូលយកថវិកា ១០០លានផោនពីការលោកកីឡាករនារដូវក្តៅខាងមុខ។
ការចាកចេញដ៏សំខាន់មួយអាចជាខ្សែប្រយុទ្ធ Mason Greenwood ដែលកំពុងបង្ហាញនៅទម្រង់លេងយ៉ាងល្អខណៈពេលកំពុងលេងខ្ចីជើងនៅក្លឹប Getafe។ ក្លឹប Barcelona បង្ហាញនៅការចង់ផ្ទេរយកកីឡាករ Greenwood យ៉ាងខ្លាំងសម្រាប់ទីផ្សារដោះដូរនារដូវក្តៅ ប៉ុន្តែក្លឹប Atletico Madrid និង Valencia ក៏បានរាយការណ៍អំពីការចាប់អារម្មណ៍ដូចគ្នា។
ក្រៅពីកីឡាករ Greenwood ក៏មានកីឡាករមកពីឈុតយុវជនរបស់ក្លឹប Manchester United ផងដែរ ដែលអាចនឹងត្រូវចាកចេញដូចជា Scott McTominay, Hannibal Mejbri និង Alvaro Fernandez។ ហើយក៏មានកីឡាករ ២នាក់ផ្សេងទៀត ដែលមានកិច្ចព្រមព្រៀងខ្ចីរបស់ពួកគេជាមួយ Sevilla និង Benfica ដែលអាចនាំឱ្យមានការផ្ទេរជាអចិន្ត្រៃយ៍៕