បរទេស៖ លោក Pep Guardiola បានបង្ហាញពីក្តីសង្ឃឹមរបស់គាត់ទៅលើការខ្ចីជើងរបស់កីឡាករ Kalvin Phillips ទៅកាន់ក្លឹប West Ham ហើយគាត់ចង់ឱ្យខ្សែបម្រើរូបនេះក្លាយជាកីឡាករសំខាន់សម្រាប់ក្រុមញញួរធំ ។
លោក Pep Guardiola បាននិយាយថា៖ “វានៅមិនទាន់រួចរាល់នោះទេ។ គាត់ទើបតែធ្វើដំណើរទៅធ្វើតេស្តសុខភាពការពីម្សិលមិញ ប៉ុន្តែវាមិនទាន់ចប់ទាំងស្រុងនោះទេ។ គាត់ប្រហែលជាត្រូវខ្ចីជើងរយៈពេល ៦ខែ ហើយសង្ឃឹមថាគាត់អាចនឹងបានលេងច្រើនតាមអ្វីដែលគាត់ចង់បាន ហើយខ្ញុំមិនអាចផ្តល់អោយគាត់បាន”។

លោក Pep បានបន្ថែមទៀតថា៖ “វាគឺវា។ ខ្ញុំបាននិយាយអំពីរឿងនេះច្រើនដងហើយ គាត់ជាមនុស្សដល់ពិសេសម្នាក់ និងជាកីឡាករបាល់ទាត់។ បើមិនដូច្នេះទេ គាត់នឹងមិននៅក្នុងក្រុមជម្រើសជាតិទេ។ សង្ឃឹមថាគាត់អាចបញ្ជាក់បានថាគាត់ជាអ្វី”៕