បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Anthony Martial ត្រូវសម្រាក់ព្យាបាលរយៈពេល ១០សប្តាហ៍ បន្ទាប់ពីធ្វើការវះកាត់ក្រលៀននៅថ្ងៃនេះ។

ខ្សែប្រយុទ្ធសញ្ជាតិបារាំងនេះរូបនេះ នឹងបន្តស្នាក់នៅជាមួយនឹងក្លឹប Manchester United រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ដោយបញ្ហានេះត្រូវបានបញ្ជាក់ដោយភ្នាក់ងាររបស់កីឡាករ។ គាត់នឹងចាកចេញនៅរដូវក្តៅ ដោយគ្មានតំលៃខ្លួន៕