បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Thiago Silva បានលើកឡើងថា៖
“រាល់ពេលដែលខ្ញុំលេងនៅទីនេះនៅ Chelsea វាជាអារម្មណ៍ពិសេស។ ខ្ញុំដឹងថានៅពេលដែលបញ្ចប់ការប្រកួតម្តង ខ្ញុំមានអារម្មណ៍ថាវាបានចប់ ដែលធ្វើអោយខ្ញុំមានអារម្មណ៍សោកសៅបន្តិច…”។ កុងត្រារបស់ Thiago ជាមួយក្លឹប Chelsea នឹងផុតនៅខែមិថុនា ឆ្នាំ២០២៤នេះហើយ៕