បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹប Al-Nassr នៅ Saudi Pro League កំពុងបង្ហាញនៅការចង់ផ្ទេរដល់គួរអោយភ្ញាក់ផ្អើលមួយដើម្បីចុះហត្ថលេខាលើកីឡាករ Casemiro និង Aaron Wan-Bissaka របស់ក្លឹប Manchester United ។


ក្លឹបដែលកីឡាករ Ronaldo កំពុងប្រកបអាជីពជាមួយនេះ បានលើកឡើងអំពីឆន្ទៈក្នុងការផ្តល់ជូនដ៏ធំដល់ខ្សែបម្រើសញ្ជាតិប្រេស៊ីលដែលរកបានជាង ៣៧៥,០០០ផោនក្នុងមួយសប្តាហ៍ ហើយក៏បានត្រៀមរួចរាល់ក្នុងការដេញថ្លៃសម្រាប់ Wan-Bissaka មុនពេលទីផ្សារដោះដូរកីឡាករខែមករាបិទ៕
