បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Daily Mail បានអោយដឹងថា ក្លឹប Al-Nassr បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកកីឡាករ Casemiro និង Wan-Bissaka របស់ក្លឹប United។ កីឡាករ Ronaldo និងក្រុមការងាររបស់ក្លឹប Al-Nassr បានបញ្ជាក់អំពីការហ៊ានដាក់នៅសំណើរជាមួយកញ្ចប់ថវិកាយ៉ាងច្រើន សម្រាប់កីឡាករសញ្ជាតិប្រេស៊ីល ដែលគាត់ទទួលបានប្រាក់ឈ្នួលច្រើនជាង ៣៧៥០០០ផោនក្នុងមួយសប្តាហ៍ ហើយពួកគេក៏បានត្រៀមខ្លួនរួចរាល់ក្នុងការដាក់សំណើរផ្ទេរកីឡាករ Wan-Bissaka នៅខែនេះ ក្រោយពេលសំណើរផ្ទេរកីឡាករ Emerson Royal ក្នុងតម្លៃ ២០លានផោនរបស់ពួកទៅកាន់ក្លឹប Tottenham ត្រូវបានបដិសេធ។
ក្លឹប United ចង់ទទួលបានប្រាក់សេវាខ្លះពីការផ្ទេរកីឡាករទាំង ២រូប ហើយសង្ឃឹមថានឹងយកមកវិញបាននូវប្រាក់ ៧០ លានផោន ដែលពួកគេបានចំណាយសម្រាប់ផ្ទេរយកកីឡាករ Casemiro ។ គេបាននិយាយថាកីឡាករ Ronaldo បានជម្រុញអោយក្លឹបរបស់ខ្លួនផ្ទេរយកអតីតតារាឆ្នើមក្លឹប Real Madrid ខណៈកីឡាករ Wan-Bissaka ទទួលការបរាជ័យក្នុងការពិភាក្សាទៅលើកុងត្រាថ្មី ដែលធ្វើអោយគាត់ពីចារណាក្នុងការផ្ទេរទៅកាន់មជ្ឈឹមបូព៌ា។
កីឡាករ Casemiro មិនបានលេងអោយក្លឹប United ចាប់តាំងពីគាត់មានបញ្ហារបួសសាច់ដុំ កាលពីវិច្ឆិកាមក ហើយកុងត្រារបស់គាត់ជាមួយក្លឹបមានសុពលភាពដល់ឆ្នាំ២០២៦។ ជារួម គាត់បានបង្ហាញខ្លួន ៦៣ដងសម្រាប់ក្លឹបបិសាចក្រហម តាំងពីគាត់មកដល់ទឹកដី Old Trafford ពីក្លឹប Real Madrid កាលពីឆ្នាំ២០២២។
ក្លឹប United អាចនឹងសម្រេចចិត្តលក់ទាំង Casemiro និង Wan-Bissaka ប៉ុន្តែវានៅតែត្រូវបានគេមើលឃើញថា តើការផ្ទេរនេះអាចនឹងកើតឡើងក្នុងខែមករា ឫយ៉ាងណា។ ក្លឹបបិសាចក្រហមនឹងត្រូវធ្វើការប្រកួតជាមួយនឹងក្លឹប Two Newport County នៅចុងសប្តាហ៍នេះក្នុងពានរង្វាន់ FA Cup៕