បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Barcelona មានផែនការណ៍ក្នុងការជួបពិភាក្សាជាថ្មីសម្រាប់ការចុះហត្ថលេខាយកយុវជន Lucas Bergvall ពីក្លឹប Djurgardens IF។

ក្លឹបយក្សនៅអេស្ប៉ាញមួយនេះចង់ផ្ទេរយកយុវជនវ័យ ១៧ឆ្នាំរូបនេះនៅទីផ្សារដោះដូរនារដូវក្តភខាងមុខ ហើយក៏រំពឹងទុកថានឹងអាចប្រជែងជាមួយនឹងក្លឹប Eintracht Frankfurt ទៅលើការផ្ទេរមួយនេះ៕