បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាអតីតខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Juventus និង Bayern Munich គឺកីឡាករ Douglas Costa បានត្រៀមខ្លួនក្នុងការទៅចូលរួមជាមួយនឹងក្លឹប Fluminense នៅប្រទេសប្រេស៊ីលក្នុងលក្ខខណ្ឌខ្ចីជើង។

កីឡាករ Costa ដែលបានលេងនៅក្លឹប LA Galaxy ក្នុងលីគ MLS បាននិយាយព្រមព្រៀងគ្នាក្នុងការទៅចូលរួមជាមួយនឹងក្លឹបនៅលីគប្រេស៊ីល ហើយត្រូវធ្វើតេស្តសុខភាពនៅប៉ុន្មានថ្ងៃខាងមុខទៀត៕