បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Philippe Lamboley ភ្នាក់ងាររបស់កីឡាករ Anthony Martial បានបញ្ជាក់ថា៖

“កីឡាករ Anthony នឹងមិនចាកចេញពីក្លឹប Man United ហើយបន្តស្នាក់នៅជាមួយក្លឹបរហូតដល់កុងត្រារបស់ខ្លួនផុតនាខែមិថុនា។ អ្វីដែលគេបាននិយាយអំពីគាត់កន្លងមកជាការមិនពិត។ គាត់មិនត្រូវបានដកចេញពីក្រុមទេ ហើយគាត់ក៏មិនមានបញ្ហាជាមួយគ្រូបង្វឹកដែរ”៕