បរទេស៖ ក្លឹប Barcelona កំពុងតាមប្រមាញ់យកកីឡាករវ័យក្មេង Liam Brazier របស់ក្លឹប Port Vale បើទោះបីជាកីឡាករវ័យ ១៧ ឆ្នាំរូបនេះទើបតែបង្ហាញខ្លួនក្នុងក្រុមដំបូងបានបីដងក៏ដោយ។

នេះបើយោងតាមការចេញផ្សាយរបស់ Daily Mirror បានអោយដឹងថាកីឡាករ Brazier បានក្លាយជាប្រធានបទសម្រាប់អ្នកតាមមើលរបស់ក្លឹបជាច្រើននៅតំបន់អឺរ៉ុប បន្ទាប់ពីការបង្ហាញទម្រង់លេងដ៏គួរអោយចាប់អារម្មណ៍របស់គាត់នៅក្រុមយុវជនរបស់ក្លឹប Port Vale។ ខ្សែបម្រើរូបនេះបានធ្វើអោយគ្រូបង្វឹកលោក Andy Crosby ចាប់អារម្មណ៍យ៉ាងខ្លាំង និងបានបង្ហាញខ្លួននៅក្នុងក្រុមឈុតធំសម្រាប់ការប្រកួត EFL។ កីឡាករ Brazier ក៏បានធ្លាប់ប្តូរចូលលេងក្នុងការប្រកួតជាមួយនឹងក្លឹប Crewe នៅនាទីទី៩២ ដែលជាការបង្ហាញខ្លួនដំបូង។ បន្ទាប់មក គាត់បានបន្តជាកីឡាករបម្រុងពេលប៉ះ Newcastle U21s និង Wrexham៕