បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ De Telegraaf បានអោយដឹងថាក្លឹប Ajax បានរាយការណ៍អំពីការខិតជិតក្នុងការបន្តនៅកុងត្រាថ្មីជាមួយនឹងខ្សែការពារវ័យ ១៧ឆ្នាំ Jorrel Hato ។
.jpg?auto=webp&format=pjpg&width=3840&quality=60)
គាត់បានបង្ហាញខ្លួន ៣៦ដងអោយក្លឹប Ajax សម្រាប់ឈុតធំ ដោយរួមបញ្ចូលទាំងការប្រកួតនៅ Europa League ផងដែរ។ កីឡាករ Hato បានធ្វើអោយទាក់ទាញនៅក្លឹបជាច្រើន ដោយក្នុងនោះក៏មាន Arsenal ។ ខ្សែការពារកណ្តាលរូបនេះមានបំណងចង់ចុះហត្ថលេខារយៈពេល ៣ឆ្នាំជាមួយនឹងក្លឹប Ajax នៅថ្ងៃទី៧ ខែមិនា ស្របពេលជាមួយនឹងខួបកំណើតគម្រប់ 18 ឆ្នាំរបស់គាត់៕