Chelsea និង Arsenal ចេញមកប្រជែងគ្នាយកខ្សែប្រយុទ្ធក្លឹប Al-Itthad

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Team Talk បានអៅយដឹងថាក្លឹប Arsenal បានចេញខ្លួនមកធ្វើការប្រកួតប្រជែងជាមយយនឹងក្លឹប ​Chelsea ដើម្បីអាចធានាបាននៅការខ្ចីជើងកីឡាករ Karim Benzema ពីក្លឹប Al-Itthad។

Benzema Al Ittihad

កីឡាករ Benzema ដែលមានផែនការក្នុងការចាកចេញពីក្លឹបនៅអារ៉ាប៊ីសាអូឌីត ក្រោយមកចលរួមជាមួយក្លឹបនេះពីក្លឹប Real Madrid ទើបបាន ៦ខែ ហើយគាត់ត្រូវបានក្លឹបមួយចំនួននៅតំបន់អឺរ៉ុបចាប់អារម្មណ៍គាត់។ ក្លឹប Manchester United ក៏ជាក្លឹបមួយមានព័ត៌មានលេចលឺជាមួយនឹងខ្សែប្រយុទ្ធសញ្ជាតិបារាំងម្នាក់នេះដែរ ប៉ុន្តែក្លឹបបិសាចក្រហមបានបញ្ជាក់យ៉ាងច្បាស់ថាពួកគេមិនចង់ចុះហត្ថលេខាយកកីឡាករនេះនៅក្នុងទីផ្សារដោះដូរខែមករាទេ៕