បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Amad Diallo នឹងមិនចាកចេញពីក្លឹប Manchester United ក្នុងលក្ខខណ្ឌខ្ចីជើងនៅខែមករានេះទេ។

ការសម្រេចចិត្តមួយនេះបានធ្វើឡើងក្រោយកីឡាករបានធ្វើការនិយាយដោយផ្ទាល់ជាមួយនឹងលោក Erik ten Hag ហើយនឹងធ្វើការបញ្ជាក់វាយ៉ាងច្បាស់ថាគាត់នឹងមិនចាកចេញពីក្លឹបនៅពេលនេះ បើទោះបីជាមានការចាប់អារម្មណ៍ពីក្លឹប Middlesbrough និង Sunderland៕
