បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Sky Sport បានអោយដឹងថាក្រុមការងាររបស់ក្លឹប Ajax នឹងជួបជាមួយនឹងអ្នកតំណាងកីឡាករ Jordan Henderson នៅទីក្រុង Manchester United ដើម្បីបញ្ចប់ការផ្ទេរដ៏មានសក្តានុពលមួយនេះ។
ក្លឹបនៅហូឡង់មួយនេះ បានត្រៀមខ្លួនរួចជាស្រេចក្នុងកាផ្តល់នៅកិច្ចសន្យារយៈពេល ១៨ ខែសម្រាប់ខ្សែបម្រើរូបនេះ ហើយបូករួមនឹងលក្ខខណ្ឌក្នុងការបន្តមួយឆ្នាំថែមទៀត ចំពោះការបន្តកុងត្រាបន្ថែមទៀត គឺអាស្រ័យទៅលើការចរចា។
ប្រសិនបើកិច្ចប្រជុំមួយនេះទទួលបានជោគជ័យ ក្លឹប Ajax ត្រូវបានរៀបចំដើម្បីពន្លឿនដំណើរការពិនិត្យសុខភាពសម្រាប់កីឡាករ Henderson និងបំពេញការចុះឈ្មោះ អោយបានយ៉ាងឆាប់រហ័សក្នុងគោលបំណងដើម្បីឱ្យគាត់អាចជួយក្រុមក្នុងការប្រកួតចុងសប្តាហ៍ខាងមុខនេះជាមួយក្លឹប RKC Waalwijk នៅ Eredivisie៕