បរទេស៖ លោក Roy Hodgson អ្នកចាត់ការក្លឹប Crystal Palace បានប្រាប់ទៅកាន់ក្លឹបថាគួរតែពិចារណាក្នុងការចុះហត្ថលេខាយកកីឡាករ Kalvin Phillips ប្រសិនជាក្លឹប Manchester City យល់ព្រមអោយគាត់ចាកចេញដោយការខ្ចីជើង។

និយាយទៅកាន់អ្នកសារព័ត៌មានលោក Hodgson បាននិយាយថា៖ “គាត់ជាកីឡាករនៅទីនោះ។ អ្វីដែលយើងដឹងគឺវាមានលទ្ធភាពដែលក្លឹប Man City នឹងលក់ ឬដាក់អោយខ្ចីជើងគាត់។ ប្រសិនបើពួកគេនឹងដាក់អោយគាត់ខ្ចីជើង ខ្ញុំគិតថាយើងអាចជំរុញក្នុងការធ្វើរឿងនេះ”៕