បរទេស៖ ក្លឹប Valencia បានរាយការណ៍អំពីការចង់ចុះហត្ថលេខាយកយុវជនវ័យក្មេងរបស់ Real Madrid គឺកីឡាករ Peter Gonzalez។

នេះបើយោងតាមការចេញផ្សាយរបស់ Diaria AS បានអោយដឹងថាការផ្ទេរយកខ្សែបម្រើស្លាបរូបនេះ គឺអាស្រ័យទៅលើក្លឹប Valencia អាចទំហំនៃការចំណាយលើប្រាក់ឈ្នួលរបស់ក្លឹបធ្លាក់ទាប តាមរយៈការលក់ខ្សែការពារ Cenk Ozkacar។ ក្លឹបនៅទួរគី និងអ៊ីតាលីចាប់អារម្មណ៍ទៅលើកីឡាករ Cenk ហើយប្រសិនជាក្លឹប Valencia អាចលក់គាត់បាន នោះក្លឹបនឹងអាចផ្ទេរយកបាន Gonzalez ភ្លាមដែរ៕
