បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ TeamTalk បានអោយដឹងថាក្លឹប Nottingham Forest ត្រៀមក្នុងការប្រជែងជាមួយនឹងក្លឹប Napoli និង Roma ក្នុងការប្រជែងយកខ្សែការពារ Trevoh Chalobah របស់ក្លឹប Chelsea។ កីឡាករវ័យ ២៤ឆ្នាំរូបនេះធ្លាប់បានធ្វើការបដិសេធសំណើររបស់ក្លឹប Nottingham Forest ម្តងហើយកាលពីរដូវក្តៅ ប៉ុន្តែក្លឹបនៅ Premier League មួយនេះនៅតែបង្ហាញការចាប់អារម្មណ៍ទៅលើខ្សែការពារនេះដដែរ។

គេជឿថាកីឡាករ Chalobah ចង់បន្តស្នាក់នៅ Premier League ដែលអាចឃើញ Forest ជាជម្រើស ហើយបដិសេធក្លឹប Napoli និង Roma ដែលចុះហត្ថលេខាយកគាត់ ដោយកីឡាកររំពឹងថានឹងចាកចេញនៅខែមករា៕