បរទេស៖ អ្នកចាត់ការក្លឹប Brentford លោក Thomas Frank ចង់រក្សាទុកខ្សែប្រយុទ្ធ Ivan Toney នៅក្លឹប បើទោះបីជាមានការចាប់អារម្មណ៍ពីក្លឹបធំៗដូចជា Arsenal និង Chelsea ក៏ដោយ។

និយាយទៅកាន់អ្នកសារព័ត៌មានអំពីអនាគតរបស់កីឡាករ Toney លោក Thomas Frank បានលើកឡើងថា៖ “វាច្បាស់ណាស់ ខ្ញុំមិនចង់អោយគាត់ចាកចេញនោះទេ។ ខ្ញុំចង់រក្សាទុកគាត់អោយបានយូរតាមតែអាចធ្វើទៅបាន ហើយខ្ញុំមានតែគំនិតមួយនេះប៉ុណ្ណោះ។ ការផ្តោតរបស់ខ្ញុំនៅពេលនេះ គឺអោយគាត់ត្រៀមខ្លួនអោយរួចរាល់ក្នុងការប្រកួតជាមួយនឹងក្លឹប Nottingham Forest”៕