បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Express បានអោយដឹងថាខ្សែបម្រើក្លឹប Nice គឺកីឡាករ Pablo Rosario ត្រូវបានតាមមើលដោយក្លឹប Brentford, Wolves, Fulham និង West Ham។

នៅក្នុងទីផ្សារដោះដូរនៅខែមករានេះ ក្លឹប ៤នៅ Premier League បានធ្វើការតាមដានទៅលើកីឡាករសញ្ជាតិហូឡង់នៅក្នុងខែនេះ។ ទោះបីជាយ៉ាង ពួកគេក៏មានគូប្រជែងដ៏ខ្លាំងនៅក្នុង Bundesliga ដែលមានដូចជាក្លឹប Stuttgart និងក្លឹប Werder Bremen៕