បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Todofichajes បានអោយដឹងថាក្លឹប Manchester United បានរាយការណ៍អំពីការចាប់អារម្មណ៍ទៅលើការចុះហត្ថលេខាយកខ្សែប្រយុទ្ធស្លាប Mikel Oyarzabal របស់ក្លឹប Real Sociedad នៅក្នុងរដូវក្តៅខាងមុខ។

កីឡាករខាងលើមានតម្លៃផ្តាច់កុងត្រាប្រមាណ ៦០លានអឺរ៉ូ ដែលក្លឹបបិសាចក្រហមបានត្រៀមរួចរាល់ក្នុងការបង់ផ្តាច់។ កុងត្រារបស់កីឡាករ Oyarzabal មានសុពលភាពដល់ឆ្នាំ២០២៨៕