Juventus បដិសេធសំណើរក្លឹបនៅអង់គ្លេស សម្រាប់ខ្សែប្រយុទ្ធ Kenan Yildiz

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ La Gazzetta dello Sport បានអោយដឹងថាក្លឹប Liverpool បានធ្វើការដាក់សំណើរផ្ទេរយុវជន Kenan Yildiz របស់ក្លឹប Juventus។

Yildiz

ក្លឹបនៅអ៊ីតាលីមួយនេះបានធ្វើការបដិសេធនៅសំណើររបស់ក្លឹបហង្សក្រហម ពីព្រោះពួកគេមានអារម្មណ៍ថាសំណើរមួយនេះមិនសាកសមទៅនឹងកម្រិតរបស់ពួកគេ។ លើសពីនេះ ក្រុមយក្សនៅក្របខណ្ឌ Serie A មួយនេះបាននិយាយយ៉ាងច្បាស់ថា ពួកគេនឹងមិនទទួលយកនៅសំណើរណាមួយសម្រាប់ខ្សែប្រយុទ្ធ សញ្ជាតិទួរគី ក្នុងខែនេះទេ៕