បរទេស៖ Bellingham និង Haaland ជាមិត្តរួមក្រុមចាស់ការនៅក្លឹប Borussia Dortmund ដោយពួកគេបានលេងជាមួយគ្នា ២រដូវកាលមុននឹងបានបែកគ្នាដោយ Haaland មកចូលរួមជាមួយនឹងក្លឹប Manchester City កាលពីរដូវក្តៅឆ្នាំ២០២២ និង Bellingham មកចូលរួមជាមួយនឹងក្លឹប Real Madrid នៅរដូវក្តៅនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ Cadena SER បានអោយដឹងថាកីឡាករ Bellingham សង្ឃឹមថានឹងរៀបចំការជួបជុំគ្នាឡើងវិញដោយបញ្ចុះបញ្ចូល Haaland ឱ្យចាកចេញពី City ទៅ Madrid ។
.png?auto=webp&format=pjpg&width=3840&quality=60)
អ្នកសារព័ត៌មាន Manu Carreno បាននិយាយនៅក្នុងវិទ្យុ El Larguero ថា៖ “អ្វីដែលខ្ញុំយល់នោះគឺថា Bellingham និង Haaland និយាយជាមួយគ្នាស្ទើរតែរៀងរាល់សប្តាហ៍។ Bellingham ទូរស័ព្ទទៅ Haaland ហើយប្រាប់គាត់ឱ្យមក Real Madrid ។ ពួកគេបានជួបគ្នារួចហើយកាលនៅក្លឹប Dortmund ហើយវាហាក់ដូចជា Haaland មិនចូលចិត្ត Manchester ខ្លាំងនោះទេ”។
ក្លឹប Real Madrid ធ្លាប់ចង់ធ្វើការចុះហត្ថលេខាយកកីឡាករ Haaland កាលពីឆ្នាំ២០២២ មុនពេលដែលគាត់ជ្រើសរើសការទៅចូលរួមជាមួយនឹង Man City ដែលជាកន្លែងឪពុករបស់គាត់ធ្លាប់ប្រកបអាជីព។ គាត់បានមកទស្សនកិច្ចនៅ Santiago Bernabeu ជាមួយនឹងភ្នាក់ងាររបស់គាត់ គឺលោក Rafaela Pimenta និងឪពុករបស់គាត់ ប៉ុន្តែនៅពេលនោះគាត់នៅពេលនោះមានការព្រួយបារម្ភថាគាត់នឹងត្រូវប្រជែងយកកៅអីដំបូងជាមួយ Karim Benzema ដែលកាលនោះគាត់នៅជាកីឡាករ Madrid ។ គាត់បានទទួលជោគជ័យយ៉ាងត្រចះត្រចង់នៅ Man City ដោយបានឈ្នះពានរង្វាន់បីក្នុងនៅក្នុងឆ្នាំដំបូង និងស៊ុតបញ្ចូលទីបំបែកកំណត់ត្រា ៣៦ គ្រាប់នៅ Premier League កាលពីរដូវកាលមុន។

ដូចទៅនឹង Haaland ដែរ កីឡាករ Bellingham ក៏ទទួលបានជោគជ័យនៅក្នុងរដូវកាលដែលគាត់បានចាកចេញពីក្លឹប Dortmund ដោយស៊ុតបញ្ចូលទីបាន ១៧គ្រាប់ ក្នុងការបង្ហាញខ្លួន ២៣ដង ដែលស្មើទៅនឹងកំណត់ត្រារបស់ Cristiano Ronaldo៕