បរទេស៖ លោក Ralf Rangnick បានបញ្ជាក់ថាកីឡាករ Sancho មិនដែលមានបញ្ហាមិនគោរពវិន័យនៅក្រោមការដឹកនាំរបស់កាលនៅក្លឹប Manchester United នោះទេ ខណៈពេលនេះគាត់ត្រូវបានបង្ខំអោយចាកចេញពីក្លឹបដោយលោក Erik ten Hag។

លោក Rangnick បានផ្តល់បទសម្ភាស៍ជាមួយនឹង Sky Sport Germany ថា៖ “ក្នុងរយៈពេល ៦ខែដែលខ្ញុំដឹកនាំ មិនដែលមានបញ្ហាទាក់ទងនឹងការមិនគោរពវិន័យម្តងនោះទេជាមួយនឹងគាត់។ ផ្ទុយទៅវិញ គាត់គឺជាមនុស្សស្ងប់ស្ងាត់ និងរីករាយ”៕
