បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ L’Equipe បានអោយដឹងថាក្លឹប Arsenal អាចនឹងត្រូវបញ្ចប់កុងត្រាខ្ចីជើងរបស់កីឡាករ Marquinhos ជាមួយនឹងក្លឹប Nantes។ កីឡាករ Marquinhos បង្ហាញការបរាជ័យនៅបារាំង ដោយសារតែគាត់ទើបតែបង្ហាញខ្លួន ៧ដងអោយក្លឹបនៅ Ligue 1 នៅរដូវកាលនេះ។

កត្តាទាំងនេះបានធ្វើអោយក្លឹប Arsenal ត្រូវធ្វើការសម្រេចចិត្ត ដោយក្លឹបមានផែនការក្នុងការនាំយកខ្សែប្រយុទ្ធវ័យ ២០ឆ្នាំត្រលប់មកកាន់ Emirates វិញ៕