បរទេស៖ អ្នកចាត់ការក្លឹប Aston Villa លោក Unai Emery បានបញ្ជាក់ថាកីឡាករ Bertrand Traore និង Callum Chambers អាចនឹងចាកចេញពីក្លឹប Villa Park ដោយគ្មានតម្លៃខ្លួននៅខែនេះ។

លោក Unai Emery បានប្រាប់ទៅកាន់ Express ថា៖ “យើងនឹងប្រឈមមុខនឹងបញ្ហាចំនួនបីរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ដែលពិបាកខ្លាំងណាស់ ដូច្នេះយើងត្រូវការកីឡាករដើម្បីត្រៀមខ្លួន។ យើងមានកីឡាករនៅទីនេះ។ កីឡាករខ្លះអាចនឹងចាកចេញបាន។ កីឡាករ Calum Chambers និងកីឡាករ Bertrand Traore អាចចាកចេញ ហើយក្នុងករណីនោះ យើងអាចគិតអំពីការបន្ថែមកីឡាករមួយចំនួនទៀត ប៉ុន្តែមិនមែននៅពេលនេះទេ។ ខ្ញុំចង់ប្រើប្រាស់នៅកីឡាករដែលយើងមាននៅពេលនេះ”៕
