បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Transfers បានអោយដឹងថាសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់នៅក្លឹប Real Madrid បានធ្វើការគាំទ្រចមពោះការផ្ទេរយកខ្សែប្រយុទ្ធ Napoli គឺកីឡាករ Victor Osimhen។

ពួកគេជឿជាក់ថាស្តាយលេងរបស់កីឡាករ Osimhen សមស្របទៅនឹងតម្រូវការរបស់ Real Madrid ហើយចាត់ទុកគាត់ស្រដៀងទៅនឹងកីឡាករ Karim Benzema ដែលបានចាកចេញពីក្លឹបកាលពីរដូវក្តៅ។ វាត្រូវបានគេណែនាំថាកញ្ចប់ថវិកាទុកសម្រាប់ការផ្ទេរកីឡាករ Kylian Mbappe ដោយរួមបញ្ចូលទាំងប្រាក់រង្វាន់ និងប្រាក់ខែ អាចនឹងត្រូវបង្វែកទៅទុកសម្រាប់ធ្វើការផ្ទេរយកកីឡាករ Osimhen វិញ៕

