បរទេស៖ កីឡាករ Jadon Sancho បានបញ្ចប់នៅការចាកចេញពីក្លឹប Manchester United ដោយការខ្ចីជើងទៅកាន់ក្លឹប Borussia Dortmund។ ហើយនៅពេលដែលគាត់ត្រលប់មកបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ក្លឹប Dortmund វិញ គាត់បានហៅទីនេះថា “ផ្ទះ” របស់គាត់។

Sancho បានប្រាប់ទៅកាន់វ៉េបសាយ Dortmund ថា៖ “នៅពេលដែលខ្ញុំឈានជើងចូលមកដល់បន្ទប់ផ្លាស់សម្លៀកបំពាក់ថ្ងៃនេះ វាមានអារម្មណ៍ថា “ត្រលប់មកដល់ផ្ទះ”។ ខ្ញុំស្គាល់ក្លឹបទាំងក្នុង និងក្រៅ ខ្ញុំតែងតែមានភាពស្និទ្ធស្នាលជាមួយអ្នកគាំទ្រនៅទីនេះ ហើយខ្ញុំមិនដែលបាត់បង់ទំនាក់ទំនងជាមួយអ្នកទទួលខុសត្រូវនោះទេ”៕
