បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Djed Spence បានកំពុងធ្វើតេស្តសុខភាព ដើម្បីក្លាយខ្លួនជាកីឡាកររបស់ក្លឹប Genoa។ ក្លឹប Tottenham បានផ្ញើរនៅឯកសារសំខាន់ទាំងអស់ ដើម្បីអាចបញ្ចប់ការខ្ចីជើងមួយនេះ។

ការខ្ចីជើងមួយនេះ ក៏មាននៅជម្រើសក្នុងការទិញផ្តាច់ជាមួយនឹងតម្លៃប្រមាណ ១០លានអឺរ៉ូ ដែលវាមិនមែនជាកាតព្វកិច្ចនោះទេ និងជាការសម្រេចចិត្តរបស់ក្លឹបនៅក្នុងខែមិថុនា។ ជាផ្នែកមួយនៃកុងត្រាផ្ទេររបស់កីឡាករ Radu Dragustin ដោយក្លឹប Spurs នឹងទទួលរ៉ាប់រង់ទៅលើប្រាក់ឈ្នួលទាំងអស់របស់កីឡាករ Djed Spence៕
