បរទេស៖ ខ្សែប្រយុទ្ធ Khvicha Kvaratskhelia របស់ក្លឹប Napoli អាចនឹងចាកចេញពីកីឡដ្ឋាន Diego Maradona stadium នៅរដូវក្តៅខាងមុខប្រសិនជាមានសំណើរណាមួយពីក្លឹបធំនៅតំបន់អឺរ៉ុប។
លោក Manuka Jugeli ភ្នាក់ងាររបស់កីឡាករ Khvicha Kvaratskhelia បាននិយាយប្រាប់ទៅ 1TV Sport ថា៖ “Napoli បានអោយកុងត្រាថ្មីដល់ Osimhen ប៉ុន្តែ Khvica មិនទទួលសំណើរផ្ទេរទៅកាន់អារ៉ាប៊ីសាអូឌីត ប្រសិនជាពួកដាក់សំណើរ ១លានអឺរ៉ូក៏ដោយ។ ឧទាហរណ៍៖ គាត់អាចនឹងយល់ព្រមលឹងអោយក្លឹប Real Madrid, Bayern Munich, Barcelona ឫក៏ Manchester City។ Khvicha មានបំណងប្រាថ្នា និងគោលដៅខុសៗគ្នា គឺគាត់ចង់ជោគជ័យ ហើយគាត់សម្រេចបានហើយ”៕