បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Gazzetta dello Sport បានអោយដឹងថាក្លឹប Brighton & Hove Albion បានចាប់អារម្មណ៍ទៅលើខ្សែបម្រើ Lazar Samardzic របស់ក្លឹប Udinese។ ខណៈក្លឹប Napoli ក៏បង្ហាញចំណាប់អារម្មណ៍ទៅលើកីឡាករ Samardzic ដូចគ្នា ប៉ុន្តែមិនទាន់មានការព្រមព្រៀងណាមួយកើតឡើងរវាងក្លឹប Napoli និង Udinese។

ក្លឹប Brighton បានត្រៀមក្នុងការដាក់សំណើរក្នុងការផ្ទេរយកកីឡាករសញ្ជាតិស៊ែបី ដែលមានវ័យ ២១ឆ្នាំរូបនេះ ជាមួយនឹងតម្លៃប្រមាណ ២០លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម ៥លានអឺរ៉ូទៀត៕