បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Athletic បានអោយដឹងថាកីឡាករ Martial បានធ្វើការបដិសេធនៅសំណើររបស់ក្លឹប Marseille, Fenerbahce និងក្លឹបមួយចំនួនទៀតនៅអារ៉ាប់រួមនៅខែនេះ។ កីឡាករវ័យ ២៨ឆ្នាំនេះនឹងផុតកុងត្រាជាមួយក្លឹបនៅរដូវក្តៅនេះ ហើយមានសិទ្ធិក្នុងការព្រមព្រៀងនៅកុងត្រាជាមួយនឹងក្លឹបនៅក្រៅលីគអង់គ្លេស ប៉ុន្តែគាតមិនតាន់ធ្វើការសម្រេចចិត្តនោះទេ។
កីឡាករ Martial ទើបតែអាចរកបាន ២គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ១៩ដងអោយក្លឹបនៅក្នុងរដូវកាលនេះ ហើយក្លឹប United ក៏មិនបានបញ្ជាក់អំពីបំណង់ចង់បន្តនៅលក្ខខណ្ឌពន្យាកុងត្រាមួយឆ្នាំទៀតសម្រាប់គាត់ផងដែរ។ ជំនួសមកវិញពួកគេនឹងអនុញ្ញាតអោយគាត់ចាកចេញដោយគ្មានតម្លៃខ្លួននៅចុងរដូវកាលនេះ។
កីឡាករ Martial មិនបានបង្ហាញខ្លួន ៩០នាទីពេញ ក្នុងរយៈពេល ៣ឆ្នាំមកហើយ និងស្ថិតនៅក្នុងបំណង់នៃការចាកចេញម្តងហើយម្តងទៀត។ គាត់ត្រូវបានក្លឹប Sevilla ខ្ចីជើងក្នុងឆ្នាំ 2022 ប៉ុន្តែបានព្យាយាមធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងក្នុងប្រទេសអេស្ប៉ាញ។
ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះត្រូវតែព្យាយាមបញ្ចប់រដូវកាលក្នុងកម្រិតខ្ពស់មួយ ខណៈគាត់ត្រូវការស្វែងរកនៅសំណើរថ្មីនារដូវក្តៅ។ កីឡាករវ័យ ២៨ឆ្នាំរូបនេះអាចនឹងត្រូវជួយក្រុមក្នុងការពេលប្រកួតជាមួយនឹងក្លឹប Tottenham បើទោះបីជាគាត់បានខកខានការប្រកួត ៦ដងចុងក្រោយដោយសារតែមានជំងឺ និងរបួស៕