បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាក្លឹប Bayern Munich បច្ចុប្បន្នបានច្រានចោលលទ្ធភាពនៃការចុះហត្ថលេខាយកកីឡាករ Joao Palhinha របស់ក្លឹប Fulham។

ការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីមានរបួសលើ Konrad Laimer ដែលធ្វើឱ្យ Bayern ផ្លាស់ប្តូរការផ្តោតអារម្មណ៍ទៅរកខ្សែការពារកណ្តាល និងខ្សែការពារស្តាំជំនួសវិញ។ នៅក្នុងបរិបទនេះ Eric Dier បានលេចចេញជាគោលដៅដែលពេញចិត្តនៅខ្សែការពារកណ្តាលសម្រាប់ Bayern ដោយផ្តល់នូវភាពប៉ិនប្រសប់ ហើយអាចលេងក្នុងតួនាទីខ្សែបម្រើការពារផងដែរ។ ខណៈពេលដែលក្លឹប Bayern បានចាប់អារម្មណ៍ទៅលើកីឡាករ Palhinha ចាប់តាំងពីរដូវក្តៅកន្លងមក ដែលការផ្ទេរមួយនេះជិតនឹងបានសម្រចទៅហើយ ប៉ុន្តែត្រូវបានក្លឹបរំពឹងថានឹងបន្តការតាមដានទៅលើកីឡាកររូបនេះទៀត ជាមួយនឹងផែនការក្នុងការផ្ទេរនៅរដូវក្តៅបន្ទាប់។

ទន្ទឹមនឹងនេះដែរ ក្លឹប Fulham កំពុងបានពិចារណាទៅលើតារាឆ្នើមរបស់ក្លឹប Fluminense គឺកីឡាករ Andre ជាអ្នកមកជំនួសកន្លែងរបស់ Palhinha ប្រសិនជាត្រូវចាកចេញមែន៕