Bayern ផ្តោតលើកការផ្ទេរមួយនេះវិញ ក្រោយការផ្ទេរកីឡាករ Dragusin បរាជ័យ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានអោយដឹងថាក្លឹប Bayern បានផ្តោតទៅលើការផ្ទេរយកខ្សែការពារ Dier វិញហើយ ក្រោយការផ្ទេរខ្សែការពារ Dragusin របស់ក្លឹប Genoa បានបរាជ័យ ដោយកីឡាករជ្រើសរើសការផ្ទេរទៅកាន់ Tottenham។ ខាងក្លឹបបានព្រមព្រៀងកិច្ចសន្យាជាមយយនឹងខ្សែការពារកណ្តាលរូបនេះ ប៉ុន្តែនៅពេលនេះត្រូវចរចាទៅលើតម្លៃផ្ទេរ ដែលវាប្រហែលទៅនឹង ៤លានអឺរ៉ូ។

ERIC DIER TOTTENHAM

កីឡាករ Dier គឺមានពលវេលាដ៏ពិបាកមួយនៅក្រោមការគ្រប់គ្រង់របស់លោក Ange Postecoglou ដោយទើបបង្ហាញខ្លយនបានតែ ៤ដងប៉ុណ្ណោះនៅ Premier League សម្រាប់ក្លឹប Spurs នារដូវកាលនេះ។ គាត់បានលេងត្រឹមតែ ៨នាទីប៉ុណ្ណោះសម្រាប់ការប្រកួតថ្មីៗនេះជាមួយក្រុម Bournemouth ប៉ុន្តែការចុះហត្ថលេខាលើ Dragusin បានត្រឹមតែរុញគាត់ឱ្យធ្លាក់ចុះបន្ថែមទៀត ហើយឥឡូវនេះគាត់អាចជួបជុំជាមួយ Kane នៅ Allianz Arena ។

ក្លឹប Spurs បានរាយការណ៍អំពីការចុះកិច្ចព្រមព្រៀងជាមួយនឹងក្លឹប Genoa ទៅលើការផ្ទេរកីឡាករ Dragusin ក្នុងតម្លៃខ្ពស់ជាង ៣០លានអឺរ៉ូ និងបូកបានផ្តល់អោយនៅកីឡាករ Djed Spence ទៅកាន់ក្លឹបនៅអ៊ីតាលីក្នុងលក្ខខណ្ឌខ្ចីជើង។ ក្លឹបនៅ Serie A បានយកខ្សែការពារស្តាំរូបនេះក្នុងលក្ខខណ្ឌខ្ចីជើងជាមួយនឹងជម្រើសក្នុងការទីញផ្តាច់ក្នុងតម្លៃ ១០លានអឺរ៉ូ។

Radu-Dragusin

ខាងក្លឹប Spurs សង្ឃឹមថាអាចនឹងបញ្ចប់ការផ្ទេរយក Dragusin អោយបានមុនសប្តាហ៍នេះ មួយនឹងត្រូវប្រកួតជាមួយនឹងក្លឹប Manchester United។ វានៅតែត្រូវមើលថាតើ Bayern អាចបញ្ចប់ការចុះហត្ថលេខាលើ Dier មុនជំនួបថ្ងៃសុក្រជាមួយ Hoffenheim ដែរឬទេ៕