បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Foot Mercato បានអោយដឹងថាកីឡាករ Mario Balotelli បានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការខិតខំប្រឹងប្រែងលើការវិលត្រលប់មកកាន់ក្របខណ្ឌ Serie A វិញ។ ខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំរូបនេះត្រូវបានលើកទឹកចិត្តអោយគាត់វិលត្រលប់មកកាន់លីគកំពូលរបស់ប្រទេសអ៊ីតាលីវិញ ជាមួយនឹងក្តីប្រាថ្នាពិសេសមួយក្នុងការទទួលបានកៅអីក្នុងក្រុមអ៊ីតាលីសម្រាប់ Euro ២០២៤។
ក្លឹបនៅ Serie A រួមទាំង Udinese និង Empoli ត្រូវបានគេរាយការណ៍ថាកំពុងស្វែងរកលទ្ធភាពនៃការផ្លាស់ប្តូរសម្រាប់ Balotelli ដោយពិចារណាលើចំណាប់អារម្មណ៍របស់គាត់ក្នុងការត្រលប់ទៅបាល់ទាត់អ៊ីតាលីវិញ៕