Man Utd គ្រោងប្រើវិធីមួយនេះ ដើម្បីផ្ទេរយកខ្សែបម្រើរបស់ Sporting

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Man United បានដាក់នៅសំណើរផ្ទេរកីឡាករ Hjulmand ដោយបានដាក់បញ្ចូលកីឡាករ Pellistri ទៅក្នុងការសំណើរមួយនេះ ប៉ុន្តែត្រូវបានក្លឹប Sporting ធ្វើការបដិសេធហើយ។ កីឡាករវ័យ ២៤ឆ្នាំ សញ្ជាតិដាណឺម៉ាក មានតម្លៃផ្តាច់កុងត្រាប្រមាណ ៦៩លានផោន ។

Facundo Pellistri Man Utd 2023-24

កីឡាករសញ្ជាតិដាណឺម៉ាករូបនេះបានចាប់ទុកកីឡាករ Christian Eriksen ជានិមិត្តរូប ហើយគាត់បានមកចូលរួមជាមយយនឹងក្លឹប Sporting កាលពីរដូវក្តៅ ក្រោយផ្ទេរមកពីក្លឹប Lecce។ ខ្សែបម្រើរូបនេះមានកុងត្រារហូតដល់ឆ្នាំ២០២៨ ដែលមានន័យថាក្លឹបព័រទុយហ្គាល់មិនមានសម្ពាធក្នុងការទាមទារអោយលក់កីឡាករ Hjulmand នោះទេ។ កីឡាករ Pellistri បានបង្ហាញខ្លួន ១៤ដងអោយក្លឹបនៅក្នុងរដូវកាលនេះ ក្រោមការដឹកនាំរបស់លោក Erik ten Hag ហើយក៏មានព័ត៌មានលេចលឺក្នុងការផ្ទេរទៅក្លឹបយក្ស PSV ផងដែរ។

ក្លឹប Sporting បាននាំយកកីឡាករ Hjulmand មកកាន់ទឹកដីព័រទុយហ្គាល់ក្នុងតម្លៃ ១៥លានផោន ប៉ុន្តែគាត់បានបង្ហាញខ្លួនគ្រប់ការប្រកួតទាំងអស់អោយក្លឹប Sporting នៅរដូវកាលនេះ។ គាត់ក៏មានព័ត៌មានលេចលឺក្នុងការផ្ទេរទៅកាន់ក្លឹប Southampton ផងដែរ នៅក្នុងកំឡុងពេលដែលគាត់លេងនៅក្លឹប Lecce ប៉ុន្តែទីបំផុតគាត់បានជ្រើសរើសផ្លាស់មកកាន់ប្រទេសព័រទុយហ្គាល់ជំនួសវិញ។

Hjulmand Sporting

វានៅមិនទាន់ច្បាស់លាស់នោះទេសម្រាប់ពេលនេះ ថាតើក្លឹប Man Utd នឹងមានបំណង់ក្នុងការដាក់សំណើរមួយ ដែលត្រូវនឹងលក្ខខណ្ឌនៃតម្លៃផ្តាច់កុងត្រារបស់កីឡាករ Hjulmund នោះទេ។ កិច្ចព្រមព្រៀងដែលមានតម្លៃ ៦៩លានផោននេះ ទំនងជានឹងកើតឡើងនៅក្នុងរដូវក្តៅ ។ កីឡាករ Hjulmundនឹងត្រលប់មកវិញនៅពេលដែល Sporting ប៉ះជាមួយក្លឹប Chaves ក្នុង Primeira Liga នៅថ្ងៃសៅរ៍៕