បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ TeamTalk បានអោយដឹងថាក្លឹប Bayern Munich បានរាយការណ៍អំពីការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកខ្សែការពារ Trevoh Chalobah នៅខែមករានេះ។

ខ្សែការពារសញ្ជាតិអង់គ្លេសនេះ មិនទាន់បង្ហាញខ្លួននៅឡើយទេអោយក្រុមតោខៀវនៅរដូវកាលនេះ ប៉ុន្តែនៅតែអាចទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបមួយចំនួន។ ក្រុមយក្ស Bundesliga នឹងត្រូវប្រឈមមុខនឹងការប្រកួតប្រជែងពី AS Roma និង Crystal Palace ដើម្បីធានាបានហត្ថលេខារបស់កីឡាករ៕