អនាគតរបស់កីឡាករ Henderson នៅក្លឹប Al-Ettifaq អាចនឹងត្រូវបញ្ចប់

0

បរទេស៖ កីឡាករសញ្ជាតិអង់គ្លេសបានទៅចូលរួមជាមួយនឹងក្លឹប Al-Ettifaq កាលពីរដូវក្តៅ បន្ទាប់ពីចំណាយពេលអស់ ១៣ឆ្នាំជាមួយនឹងក្លឹប Liverpool។ នៅក្នុងការផ្ទេរមួយនេះគាត់បានទៅជួបជាមួយនឹងមិត្តរួមក្រុមចាស់លោក Steven Gerrard ដែលបានឡើងកាន់តំណែងជាគ្រូបង្វឹកនៅក្លឹបមួយនេះកាលពីខែកក្កដា ប៉ុន្តែវិរៈបុរសរបស់ក្លឹប Liverpool មួយនេះ មិនអាចស្វែងរកនៅទម្រង់ដើម្បីលេងអោយបានទទួលជ័យជំនះនៅក្លឹបក្នុងតំបន់មជ្ឍឹមបូព៌ាមួយនេះទេ។ ក្លឹប Al-Ettifaq មិនទាន់ឈ្នះនៅក្នុងការប្រកយតតាំងពីខែតុលាមកម្ល៉េះ ហើយពេលនេះបានធ្លាក់មកឈរនៅលំដាប់ទី៨​ក្នុងលីគ Saudi Pro League។ កីឡាករ Henderson ដែលត្រូវរាយការណ៍ថាទទួលបានប្រាក់ឈ្នួលចន្លោះពី ៣៥០០០០ផោន ទៅ ៧០០០០០ផោន ក្នុងមួយសប្តាហ៍ កំពុងមានបញ្ហាក្នុងការសម្របខ្លួនជាមួយនឹងវប្បធម៌ថ្មី។

Fabinho Jordan Henderson Ittihad Ittifaq 2023-2024

នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា កីឡាករ Henderson អាចនឹងត្រូវរត់គេចខ្លួនទៅកាន់ក្លឹប Ajax ខណៈដែលលឹបយក្សហូឡង់បានបង្ហាញ “ចំណាប់អារម្មណ៍ជាក់ស្តែង” លើខគាត់។ មានក្លឹបជាច្រើនផ្សេងទៀតកំពុងរង់ចាំ Al-Ettifaq ដើម្បីបញ្ជាក់ថាតើ Henderson នឹងត្រូវបានអនុញ្ញាតឱ្យចាកចេញនៅក្នុងទីផ្សារដោះដូរកីឡាករបច្ចុប្បន្នដែរឬទេ។

លោក Graeme Souness វិរៈបុរសរបស់ក្លឹប Liverpool បានលើកឡើងថាភរិយារបស់ Henderson អាចនឹងមានឥទ្ធិពលលើការចង់ចាកចេញពីប្រទេសអារ៉ាប៊ីសាអូឌីត។ ប្រសិនបើគាត់ពិតជាទទួលបានការចាកចេញពី Pro League នៅមុនដំណាច់ខែនោះ ខ្សែបម្រើរូបនេះក៏នឹងត្រូវទទួលយកការកាត់ប្រាក់ឈ្នួលដ៏ច្រើនផងដែរ ព្រោះវាមិនទំនងថាក្រុមណាមួយនៅអឺរ៉ុបនឹងហ៊ានផ្តល់ប្រាក់ខែបច្ចុប្បន្នរបស់គាត់នោះទេ។

Jordan Henderson 16-9 HIC

Saudi Pro League បច្ចុប្បន្នកំពុងសម្រាកដោយសារតែការប្រកួត AFC Asian Cup នាពេលខាងមុខ ហើយនឹងវិលត្រលប់ចូលការប្រកួតវិញនៅខែកុម្ភៈ។ ដូច្នេះហើយ Henderson ប្រហែលជាបានលេងការប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្លឹប Al-Ettifaq ទោះបីជាព័ត៌មានវិលត្រលប់ទៅកាន់ Liverpool ត្រូវបានច្រានចោលដោយលោក Jurgen Klopp ក៏ដោយ៕