បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាខ្សែការពារ Valentin Barco របស់ក្លឹប Boca Juniors ត្រៀមខ្លួនក្នុងការធ្វើតេស្តសុខភាព មុននឹងបញ្ចប់ការផញទេរទៅកាន់ក្លឹប Brighton។

ខ្សែការពារវ័យ ១៩ឆ្នាំត្រៀមខ្លួនក្នុងការទៅចូលរួមជាមួយនឹងក្លឹបនៅ Premier League បន្ទាប់ពីក្លឹប Brighton បានយល់ព្រមនៅតម្លៃផ្ទេរ ១០លានដុល្លារជាមួយនឹងក្លឹបនៅអាហ្សង់ទីន៕