បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Bayern Munich បានរាយការណ៍អំពីការដាក់សំណើរសុំផ្ទេរយកកីឡាករ Radu Dragusin របស់ក្លឹប Genoa។

អ្នកសារព័ត៌មានរូបនេះបានបញ្ជាក់ថា ក្លឹបនៅ Bundesliga បានធ្វើការដាក់សំណើរខ្ពស់ជាងខាងក្លឹប Tottenham Hotspurs ប៉ុន្តែក្លឹបនៅ Premier League នៅតែមានការជឿជាក់ក្នុងការចុះហត្ថលេខាយកកីឡាករ៕