បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ L’Equipe បានអោយដឹងថាក្លឹប Wolves បានរាយការណ៍អំពីការចាប់អារម្មណ៍ចង់ចុះហត្ថលេខាយកខ្សែប្រយុទ្ធរបស់ក្លឹប PSG គឺកីឡាករ Hugo Ekitike ក្នុងលក្ខខណ្ឌខ្ចីជើងនាខែមករានេះ។

ក្រោយទើបតែបង្ហាញខ្លួនក្នុងនាមជាកីឡាករប្តូរចូលសម្រាប់ការប្រកួតរវាង PSG ជាមួយនឹងក្លឹប Lorient ខ្សែប្រយុទ្ធរូបនេះមិនទាន់បានបង្ហាញខ្លួនជាជម្រើសដំបូងអោយក្លឹបនៅឡើយទេនារដូវកាលនេះ។ ក្រុម Premier League ត្រៀមចុះហត្ថលេខាជាមួយគាត់ក្នុងកិច្ចសន្យាបណ្ដោះអាសន្ន បើទោះជាពួកគេប្រហែលជាមិនអាចធ្វើការផ្ទេរជាអចិន្ត្រៃយ៍នៅរដូវកាលក្រោយក៏ដោយ៕