បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Emanuel Rosu បានអោយដឹងថាក្លឹប Bayern Munich កាន់តែខិតជិតក្នុងការចុះហត្ថលេខាយកកីឡាករគោលដៅរបស់ក្លឹប Tottenham Hotspur គឺកីឡាករ Radu Dragusim របស់ក្លឹប Genoa។

ក្លឹបនៅ Bundesliga មួយនេះបានធ្វើការពិភាក្សាជាមួយនឹងក្លឹបនៅអ៊ីតាលីកាលពីថ្ងៃចន្ទ ហើយពួកគេជឿជាក់ថាអាចនឹងទទួលជោគជ័យលើការផ្ទេរនេះក្នុងរយៈពេល ៤៨ម៉ោង៕