បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងការផ្ទេរកីឡាករ Eric Dier គឺវាអាស្រ័យទៅលើក្លឹប Bayern Munich នៅពេលនេះ។ កីឡាករនៅរង់ចាំការសម្រេចចិត្តរបស់ក្លឹប ជាមួយនឹងក្តីសង្ឃឹមក្នុងការទៅចូលរួមជាមួយនឹងលោក Tuchel និងក្រុមថ្មីនៅសប្តាហ៍ក្រោយ។

កុងត្រាផ្ទេរ ត្រូវបានព្រមព្រៀងគ្នា ហើយពេលនេះនៅចាំតែខាងក្លឹប Bayern Munich សម្រេចចិត្តថានរណាជាជម្រើសខ្សែការពារកណ្តាលថ្មីរបស់ខ្លួន៕