កីឡាកររូបនេះ អាចនឹងបដិសេធការផ្ទេរមកកាន់ Man Utd

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានអោយដឹងថាកីឡាករ Choupo-Moting មិនមានបំណង់ចាកចេញពីក្លឹបភ្លាមៗនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ វានឹងអាចមានរឿងជាច្រើនទៀតកើតឡើងនៅក្នុងកំឡុងពេលនេះ។ ក្លឹប Bayern Munich មិនទាន់ចង់អោយគាត់ចាកចេញពីក្លឹបនាពេលនេះទេ។ ហើយមិនរួមក្រុមក៏ចូលចិត្តគាត់ដែរ។

Transfer Rumors: Bayern Munich open to letting Eric Maxim Choupo-Moting leave, Manchester United interested - Bavarian Football Works

មើលទៅគាត់អាចនឹងសម្រេចចិត្តចាកចេញពីក្លឹប​ Bayern ដោយគ្មានតម្លៃខ្លួននៅរដូវក្តៅ។ ខណៈពេលដែលក្លឹប Manchester United កំពុងចាប់អារម្មណ៍លើគាត់ ប៉ុន្តែគាត់មិនមែនជាជម្រើសអទិភាពរបស់ក្លឹបនាពេលនេះទេ។ ខាងក្លឹបនៅអារ៉ាប៊ីសាអូឌីត និងកាតា ក៏ជាជម្រើសសំខាន់របស់កីឡាកររូបនេះនារដូវក្តៅផងដែរ៕