បរទេស៖ កីឡាករ Araujo ត្រូវបានបញ្ចុះបញ្ចូលដោយក្លឹប Bayern Munich អស់ពេលជាយូរមកហើយ។ តាមការចេញផ្សាយរបស់ AS បានអោយដឹងថាក្លឹបយក្សនៅអាឡឺម៉ង់បានត្រៀមក្នុងការចំណាយប្រាក់ ៨០លានអឺរ៉ូសម្រាប់នាំគាត់មកនៅឆ្នាំ។ ក្លឹបម្ចាស់ពានរង្វាន់លីគអាឡឺម៉ង់បានត្រៀមក្នុងការប្រើប្រាស់នៅគ្រប់វិធីទាំងអស់ក្នុងការចុះហត្ថលេខាយកខ្សែការពារសញ្ជាតិអ៊ុយរ៉ាហ្គាយ។ អ្នកចាត់ការក្លឹប Bayern លោក Thomas Tuchel ពិចារណាកីឡាករ Araujo ជាជម្រើសអទិភាព និងបានទាក់ទងទៅគាត់អោយមកចូលរួមជាមួយខ្លួន។ ទោះបីជាយ៉ាងណាការផ្ទេរមួយនេះនឹងមិនអាចកើតឡើងនៅឆ្នាំនេះទេ ដោយសារតែការចុះហត្ថលេខាយក Eric Dier។
ក្លឹប Barcelona មិនមានបំណង់ផ្លាស់ប្តូរនៅចំហររបស់ខ្លួនចំពោះកីឡាករ Araujo ដោយចាប់ទុកគាត់ជាផ្នែកមួយរបស់ក្លឹប និងមិនមែនសម្រាប់លក់។ ទោះបីជាយ៉ាងណា ជាមួយនឹងបញ្ហាហិរញ្ញវត្ថុរបស់ក្លឹប Barcelona គឺអាចទាមទារអោយក្លឹបនឹងបង្ខំចិត្តធ្វើការសម្រេចចិត្ត។
ជាមួយនឹងការផ្ទេរ Dier មកកាន់ក្លឹប Bayern ដែលអាចនឹងបញ្ចប់ ហើយកីឡាកររូបនេះ កីឡាករសញ្ជាតិអង់គ្លេសរូបនេះនឹងភ្ជាប់ទំនាក់ទំនងជាមួយនឹងការផ្ទេរកំណត់ត្រាថ្មីរបស់ Bayern និងកីឡាករ Harry Kane ។
ក្លឹប Bayern នឹងវិលត្រលប់មកប្រកួតនៅ Bundesliga វិញនៅសប្តាហ៍ក្រោយ ដោយត្រូវប្រកួតជាមួយនឹងក្លឹបHoffenheim៕