បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ HITC បានអោយដឹងថាយុវជនរបស់ក្លឹប Manchester United គឺកីឡាករ Amad Diallo ត្រូវបានរាយការណ៍ថាមានក្លឹបចំនួន ២ចាប់អារម្មណ៍ចង់ខ្ចីជើងគាត់ ដោយក្នុងនោះរួមមាន Sunderland និងក្លឹប Leicester City។

កីឡាករ Amad បានបង្ហាញខ្លួនលើកដំបូងអោយក្លឹប United នារដូវកាលនេះ នៅក្នុងជំនួបជាមួយក្លឹប Nottingham Forest ដែលជាប្រកួតចុងក្រោយក្នុងឆ្នាំ២០២៣។ កីឡាករ Amad មានកុងត្រាជាមួយនឹងក្លឹបិសាចក្រហមរហូតដល់ឆ្នាំ២០២៥៕